Posted on Leave a comment

តើពាក្យ «អាសនៈ» មានន័យដូចម្ដេច ?


អាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អាសន ) ទីអង្គុយ, កន្លែងអង្គុយ, កម្រាល ឬប្រដាប់សម្រាប់អង្គុយ។
ឧទាហរណ៍៖ អង្គុយលើអាសនៈស្មើគ្នា ។ ព. កា. ច្រើនប្រើ អាសន៍ ជាង : កុំអាលច្រឡាស អង្គុយដើមអាសន៍ រួចបែរជាថយ ចុះមកចុងអាសន៍ ឲ្យខ្មាសស្ដាយក្រោយ ប្រយ័ត្នកុំធ្លោយ ឲ្យខ្សោយភាពខ្លួន ។

                     ក្រាលអាសនៈ ក្រាលកម្រាលសម្រាប់អង្គុយ ។ ដើមអាសន៍ អាសនៈខាងដើមបំផុត : ភិក្ខុដើមអាសន៍ ភិក្ខុអ្នកអង្គុយលើអាសនៈខាងដើមគេបំផុត ។ អាសនន្តរិក លំដាប់នៃទីអង្គុយឬទីអង្គុយជាលំដាប់គ្នា ។ អាសនសាលា សាលាឬរោងសម្រាប់អង្គុយ ។ អាសនានុក្រម លំដាប់លំដោយនៃអាសនៈ, លំដាប់ថ្នាក់នៃទីអង្គុយ : អង្គុយតាមអាសនានុក្រម ។ នីចាសនៈ អាសនៈទាប ។ សមានាសនៈ (សៈម៉ាន៉ា—) អាសនៈស្មើគ្នា ។ សមានាសនិក អ្នកដែលមានទីអង្គុយស្មើគ្នា, អ្នកដែលមានបង្គុយស្មើគ្នា (មនុស្សស្មើស័ក្តិគ្នា) បើស្ត្រីជា សមានាសនិកា (ម. ព. សមាន ទៀតផង) ។ ឧច្ចាសនៈ ឬ ឧច្ចាសន៍ អាសនៈខ្ពស់ ។ និយាយក្លាយជា ឱចាសន៍ ក៏មាន, ច្រើនប្រើជា កិ. វិ. ឬ គុ. សំដៅសេចក្ដីថា “ខ្ពស់, ខ្ពស់ជាង” : នាង, ឯងកុំអង្គុយឧច្ចាសន៍ជាងចាស់ទុំ ! ; កន្លែងឧច្ចាសន៍, ទីឧច្ចាសន៍ (មើលក្នុងពាក្យ ឧច្ច ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply