អាសគ្រាម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. អាឝា “បំណង” + គ្រាម “ស្រុក, អ្នកស្រុក” ) ដែលគួរឲ្យអៀនខ្មាស, ឲ្យរឹងខ្លួន, ពុំគួរនឹងនិយាយ, ពុំគួរនឹងថា មានថាដល់កេរ្តិ៍ខ្មាសឬចំអាសចំអូងជាដើម (ប្រើចំពោះតែវាចា)។
ឧទាហរណ៍៖ ពាក្យអាសគ្រាម (ក្នុងវចនានុក្រមខ្មែរនេះ ប្រើអក្សរសង្ខេប ថា ព. អា. ) ។ ព. កា. រំលឹក : សម្ដីអាសគ្រាម ចាស់ទុំហាមយ៉ាងម៉ឺងម៉ាត់ ថាត្រូវតែប្រយ័ត្ន កុំភ្លាត់មាត់និយាយស្ដី ។ ទោះបីពាក្យគន្លាស់ ជាទំនាស់ពុំគាប្បី ត្រូវតមកុំស្រដី ជនប្រុសស្រីគេជ្រេញចិត្ត ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖