អាវុសោ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑) អាលបននិបាត មានសេចក្ដីថា “អ្នកមានអាយុ” (ដូចគ្នានឹង អាយុស្មន្ត, អាយស្មន្ត, អាយស្មា ដែរ); សម្រាប់ភិក្ខុចាស់វស្សានិយាយទៅរកភិក្ខុខ្ចីវស្សាជាង ឬនិយាយទៅរកសាមណេរ (ប្រើបានទាំង ឯក. ទាំង ពហុ.)។
ឧទាហរណ៍៖ និមន្តទៅណាអាវុសោ?, និមន្តឆាន់ទៅអាវុសោ! ; នែអាវុសោ, ការនេះមិនមែនជាភារៈរបស់លោករាល់គ្នាទេ (ព. វិ. ពុ. ) ។
បព្វជិតនិយាយទៅរកគ្រហស្ថជាសាធារណជនឬដែលស្និទ្ធស្នាលថា អាវុសោ ក៏បាន។
ឧទាហរណ៍៖ អាវុសោ អ្នកបានសមាទានសីលហើយឬ? (ព. ទេ. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖