Posted on Leave a comment

តើពាក្យ «អាល់បេដូ» មានន័យដូចម្ដេច ?


អាល់បេដូ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ចំណែកនែរំភាយរស្មីព្រះអាទិត្យ ដែលចាំងផ្លាតពីផ្ទៃផែនដី ឬវត្ថុអ្វីមួយហើយជាទូទៅ គិតជាភាគរយធៀបទៅនឹងរំភាយរស្មីព្រះអាទិត្យដែលបានទទួល។ ផ្ទៃដែលគ្របដណ្ដប់ដោយព្រឹលមានកម្រិតអាល់បេដូខ្ពស់ ។ អាល់បេដូរបស់ដីមានកម្រិតពីខ្ពស់មកទាប ។ គម្របព្រៃ និងផ្ទៃសមុទ្រមានកម្រិតអាល់បេដូទាប ។ អាល់បេដូផ្ទៃផែនដីមានភាពខុសគ្នា ជាពិសេស ដោយសារការប្រែប្រួលពពកព្រឹល ផ្ទៃស្លឹករុក្ខជាតិ និងគម្របដី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply