អាល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ដែកក្ដៅប្រមៀលស្រាលៗពីលើ។
ឧទាហរណ៍៖ អាលដំបៅលេច ។
អ៊ុតស្លឹកម្លូស្រស់ដោយកញ្ចប់ដីខ្សាច់ក្ដៅឲ្យស្លោកក្រៀម សម្រាប់ទុកប្រើការបានយូរ។
ឧទាហរណ៍៖ អាលស្លឹកម្លូ ។
ម្លូអាល ស្លឹកម្លូដែលក្រៀមដោយអាល (មើលក្នុងពាក្យ រោល កិ. និង អុជ ផង) ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើបានតែជាមួយនឹងពាក្យបដិសេធថា កុំ គឺត្រូវមានពាក្យ កុំ នៅពីខាងដើមបន្ទាប់ ទើបប្រើបាន, មានសេចក្តីថា “ឈប់, បង្អង់, រង់, កុំប្រញាប់” : កុំអាលសិន បង្អង់សិន; កុំអាលទៅ កុំប្រញាប់ទៅ ។ ព. សុ. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា ។ ព. ទ. បុ. ឃ្លានកុំអាលស៊ី ។ មានកុំអាលអរ ក្រកុំអាលភ័យ ។ ព. សុ. ថា : ការអ្វីមិនទាន់កើត កុំអាលរហើតពោលអួតមុន ។ មួយយ៉ាងថា : មិនទាន់សម្រេចកុំអាលពោលអួត ក្រែងគេព្រួតបំផ្លាញបង់ ។ មួយយ៉ាងទៀតថា : អាថ៌កំបាំង កុំចេញអួត ក្រែងគេប្រកួតមិនឲ្យសម្រេច ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖