Posted on Leave a comment

តើពាក្យ «អារាធនា» មានន័យដូចម្ដេច ?


អារាធនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អារាធន ) សេចក្ដីពេញចិត្ត; ការរាប់រក; ការឱបអរ; ការយកចិត្តយកថ្លើម; ការប្រោសប្រាណ; ការបូជា; សេចក្ដីសម្រេច; ការនិមន្ត, ការអញ្ជើញ ។ ខ្មែរប្រើជា កិ. សំដៅសេចក្ដីថា “និមន្តឬអញ្ជើញដោយគោរព សូមឲ្យសូត្រឬឲ្យសម្ដែង, ឲ្យនិយាយអធិប្បាយ” ជាដើម (ប្រើចំពោះតែទៅរកបព្វជិត )។
ឧទាហរណ៍៖ ពួកឧបាសកឧបាសិកាអារាធនាសីល; អាចារ្យអារាធនាព្រះបរិត្ត, អារាធនាធម៌ទេសនា ។ ( ព. កា. ) : អ្នកមានវិជ្ជា ឥតអារាធនា កុំពោលអួតខ្លួន ព្រោះនាំឲ្យសាប បង់ភាពខ្ជាប់ខ្ជួន ចំណេះមាំមួន បែរជាទន់ខ្សោយ ។

                    បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អារាធន តាមរូបដើម, ប្រើជា ន. ( អ. ថ. —រ៉ាធៈនៈ ), ដូចជា អារាធនកថា ពាក្យនិមន្ត, ពាក្យអញ្ជើញ ។ អារាធនការណ៍ ហេតុដែលនាំឲ្យមានសេចក្ដីពេញចិត្ត, ឲ្យរាប់រក, ឲ្យយកចិត្តយកថ្លើម;… ។ អារាធនភាព ភាពនៃសេចក្ដីពេញចិត្ត, នៃការរាប់រក;… ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply