Posted on Leave a comment

តើពាក្យ «អារម្មណ៍» មានន័យដូចម្ដេច ?


អារម្មណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អារម្មណ; សំ. អារម្ពណ ឬ អាលម្ពន ) គ្រឿងតោង; គ្រឿងព្យួរ; គ្រឿងទាញឬទាញទាក់; គ្រឿងតោងរបស់ចិត្ត; គំនិត; ការដឹង;… ។ ដែលប្រើដោយច្រើន, សំដៅត្រង់ គ្រឿងតោងរបស់ចិត្ត មាន ៦ ប្រភេទគឺ រូបារម្មណ៍ ( សម្រាប់ភ្នែក ), សទ្ទារម្មណ៍ (សម្រាប់ត្រចៀក), គន្ធារម្មណ៍ (សម្រាប់ច្រមុះ), រសារម្មណ៍ ( សម្រាប់អណ្ដាត ), ផោដ្ឋព្វារម្មណ៍ ( សម្រាប់សព៌ាង្គកាយ លើកអាយតនៈ ៥ ចេញ ), ធម្មារម្មណ៍ ( សម្រាប់ចិត្តសុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply