Posted on Leave a comment

តើពាក្យ «អារញ្ញ» មានន័យដូចម្ដេច ?


អារញ្


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. អារណ្យ, អារណ្យក ) ដែលកើតឬមានក្នុងព្រៃ; ដែលនៅក្នុងព្រៃ; ដែលជារបស់ព្រៃ; ដែលជាប់ទាក់ទងដោយព្រៃ ។ ខ្មែរច្រើនប្រើពាក្យ អារញ្ញ ជាឋានន្តរនៃមន្ត្រីរដ្ឋបាលខែត្រក្រៅ ដែលមានព្រៃច្រើន, ដូចជា អារញ្ញសង្រ្គាម, អារញ្ញសេនា ជាដើម ។ អារញ្ញផល (—រ៉ាញ់-ញ៉ៈផល់) ផ្លែឈើក្នុងព្រៃ ( ផ្លែឈើព្រៃ) ។ អារញ្ញកធូតង្គ ធូតង្គរបស់ភិក្ខុដែលត្រូវនៅតែក្នុងព្រៃ ។ អារញ្ញកភិក្ខុ ភិក្ខុអ្នកនៅក្នុងព្រៃ (ហៅ ភិក្ខុអារញ្ញិក ក៏បាន) ។ អារញ្ញកសេនាសនៈ សេនាសនៈក្នុងព្រៃ ។ អារញ្ញការាម ឬ អារញ្ញកាវាស (—រ៉ាម ឬ —វ៉ាស) អារាមឬអាវាសក្នុងព្រៃ ( វត្តក្នុងព្រៃ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply