អារក្សត្បាល់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញ ច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល (ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖