Posted on Leave a comment

តើពាក្យ «អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា» មានន័យដូចម្ដេច ?


អាយុ​ស្មន្ត ឬ អាយស្មន្ត, អាយស្មា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នក​មាន​អាយុ ។ ពាក្យ​លំអុត​សម្រាប់​ហៅ​មនុស្ស​ក្មេង​ជាង​ខ្លួន​ ឬ​អ្នក​ដែល​តូច​ជាង​ខ្លួន, ដែល​គេ​គោរព​ខ្លួន (ច្រើន​ប្រើ​ខាង​បព្វជិត​ជាង​គ្រហស្ថ)
ឧទាហរណ៍៖ និមន្ត​ទៅ​ណា​អាយុស្មន្ត ? និមន្ត​អាយុស្មន្ត​មក​ខាង​ណេះ ! អាយុស្មន្ត​សុខ​សប្បាយ​ទេ​ឬ ? (ម. ព. អាវុសោ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply