អាយុត្តកៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អាយុត្តក; សំ. អាយុក្តក ) អ្នកមានមុខងារ ឬនាទីជាអ្នកតឿនទារសួយអាករ, ជាអ្នកទារពន្ធ ឬហូតពន្ធ, ហូតភាស៊ី; អាជ្ញាហ្លួងទារពន្ធ; ស្មៀនកាន់បញ្ជីពន្ធ, ចៅហ្វាយពន្ធ ឬនាយពន្ធ ។
ខ្មែរសម័យបច្ចុប្បន្ន ហៅក្រុមលេខកៈមួយក្រុមធ្វើរាជការក្នុងព្រះបរមរាជវាំង ប៉ុន្តែហៅ រាជាយុត្តកៈ ( មើលត្រង់ រាជា—ក្នុងពាក្យ រាជ ) ។
សេនានី ជាអ្នកមានភារៈខាងចាត់ចែងស្បៀងអាហារ និងផ្គត់ផ្គង់នូវយោធាបរិក្ខារដល់កងទ័ព។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖