Posted on Leave a comment

តើពាក្យ «អាយតនិបាត» មានន័យដូចម្ដេច ?


អាយតនិបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាយត “ដែលញែកឬវាតចេញឲ្យទូលាយ” + និបាត “និបាតសព្ទ”) ទីបំផុតនៃនាមសព្ទដែលសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យរបស់វិភត្តិនាម, ដូចជា បុរិស “បុរស” ផ្សំនឹងវិភត្តិនាមជា បុរិសោ “រីបុរស”, បុរិសំ “នូវបុរស”, បុរិសេន “ដែលបុរស”, បុរិសស្ស “ដល់បុរស” ឬ “នៃបុរស” ជាដើម; ឱ, º , ឯន, ស្ស ឬ រី, នូវ, ដែល, ដល់, នៃ ជា អាយតនិបាត (ព. វ. ) ។ ល។ ព. កា។ បញ្ជាក់ការប្រើអាយតនិបាត : និបាតពួកនេះទាំងប៉ុន្មាន អ្នកប្រើស្មានៗច្រើនតែភ្លាត់ នៃ-នូវ-ដល់-ដោយគួរប្រយ័ត្ន កុំឲ្យវិបត្តិខូចសេចក្ដី ។ គួរអ្នកស្រឡាញ់អក្សរជាតិ កុំប្រើឲ្យឃ្លាតចាកវិធី គួរធ្វើសម្ព័ន្ធឲ្យខ្ទេចខ្ទី ឈ្លេចឈ្លីជាមុនសិនសឹមប្រើ ។ ពាក្យដល់និងនៃសេចក្ដីផ្សេង ជួនភ័ន្តវង្វេងប្រើសើៗ បែរមានសេចក្ដីប៉ះទៅលើ ក្ដីច្នេះសោះតើជាច្នោះវិញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply