Posted on Leave a comment

តើពាក្យ «អាមិស» មានន័យដូចម្ដេច ?


អាមិស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អាមិស; សំ. អាមិឞ) សាច់ (ដែលប្រើជាអាហារ); នុយ; របស់ជាគ្រឿងទាក់ចិត្តឬជាគ្រឿងជន្លជន្លេញចិត្ត; លាភៈ; សក្ការៈ ឬលាភសក្ការៈ; ទាន, ទេយ្យទាន ឬទេយ្យវត្ថុ; ចតុប្បច្ច័យ; អាហារ ។ ល ។
ឧទាហរណ៍៖ ខំប្រឹងសម្លឹងឃើញអាមិសៈ ។

                     បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាមិស (អ. ថ.— មិសៈ), ដូចជា អាមិសទាន ការឲ្យអាមិសៈ; ការឲ្យចតុប្បច្ច័យ (ជាគូគ្នានឹង ធម្មទាន) ។ អាមិសទាយក (—យក់) អ្នកឲ្យអាមិសៈ (បើស្ត្រីជា អាមិសទាយិកា) ។ អាមិសបូជា បូជាដោយអាមិសៈ ។ អាមិសសន្និច័យ ការសន្សំអាមិសៈ, ការលាក់សុំអាមិសៈ ។ អាមិសហេតុ ព្រោះហេតុតែអាមិសៈ; ដោយសារតែអាមិសៈ គឺដោយសារសម្លឹងឃើញលាភឬផលប្រយោជន៍នៅមុខ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply