អាមសូល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាម “ឆៅ” + សូល “ការចាក់ដោត”; សំ. អាមឝូល) ជំងឺចុកសៀតពោះ; ជំងឺចុកពោះ (បណ្ដាលអំពីការបរិភោគអាហារឆៅជាដើម) ។ ព. កា. ដាស់តឿនឲ្យស្គាល់អាម័យនិងអនាម័យ។
ឧទាហរណ៍៖ អាមសូលជារោគចុកសៀតពោះ កើតព្រោះអាហារស្រស់ឆៅៗ គួរស្ទាបស្ទង់មើលកុំសៅដៅ ជួនមេរោគនៅនោះក៏មាន ។ ចាស់ថាថ្នមខ្លួនស្ងួនចំណី ថ្នមស្រីកុំប្រើការឈ្លានពាន អាម័យត្រូវចៀសកុំឲ្យមាន ទោះឃ្លានត្រូវមើលសិនសឹមស៊ី ។ ត្រូវតែឲ្យមានអនាម័យ រាល់យប់រាល់ថ្ងៃត្រូវសម្ភី រក្សាខ្លួនប្រាណជន្មជីវី ដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖