អាមក
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ឬជា អាម ក៏មាន) ឆៅ; ស្រស់ ។ អាមកនិវាប, —និវាបៈ (—វាប ឬ —វាប៉ៈ) ឬ អាមកសាក, —សាកៈ បន្លែឬអន្លក់ស្រស់, ឆៅ (ម. ព. សាកៈ ផង) ។ អាមកបាត្រ បាត្រឆៅ (បាត្រដីដែលមិនទាន់បានដុត) ។ អាមកភត្ត បាយឆៅ ។ អាមកភោជន ភោជនឆៅ ។ អាមកភោជី អ្នកដែលចូលចិត្តបរិភោគអន្លក់ឆៅ; សត្វតិរច្ឆាន (មនុស្សស្រីឬសត្វតិរច្ឆានញីជា អាមកភោជិនី) ។ អាមកសុសាន ឬ —ស្មសាន ស្មសានសម្រាប់ចោលអសុភស្រស់, ស្មសានដែលតម្កល់ ឬកប់ខ្មោចស្រស់ ។ អាមកសូប សម្លឆៅ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖