អាម
👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឩម ថា : ឩមអាម អាគមដែលមានពាក្យ ឩម ផ្ដើមជាមុន។
ឧទាហរណ៍៖ ខ្ញុំមិនចេះឩមអាមស្ដោះផ្លុំអ្វីទេ ចេះតែថ្នាំកែរោគតាមបន្ទាល់ ។ (ព. កា. ) : អាគមឩមអាម ព្រះពុទ្ធទ្រង់ហាម មិនឲ្យអ្នកបួស រៀនសូត្រកួចកាន់ ក្រណាន់ជ្រុលជ្រួស ភ្លេចគិតសីលផ្នួស ដើរស្ដោះព្រួសគេ ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (សំ. បា. ) ពាក្យឆ្លើយ, ឆ្លើយទទួល “ករុណា, កណា, បាទ, ច៎ាស, ចា, ច៎ា, អើ…”, ដូចជា អាម ភន្តេ ! ករុណា ទានប្រោស ! (សម្រាប់ប្រើតែខាង សំ. និង បា. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖