អាភៀន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមតូចៗកម្ពស់ប្រហែលនឹងដើមថ្នាំជក់ឬប្រហែលនឹងដើមស្ពៃដែលចេញផ្កាហើយ, ផ្លែមានជ័រ គេយកជ័រនោះមកកូរឲ្យខាប់សម្រាប់ប្រើការជក់បឺតលេបផ្សែង ( នាំឲ្យញៀនជាប់ ) ឬប្រើការផ្សំថ្នាំកែរោគក៏បាន។
ឧទាហរណ៍៖ នៅលើខ្នងភ្នំក្នុងប្រទេសលាវ គេដាំអាភៀនខ្លះដោយអន្លើៗ ។
ឈ្មោះ តិណជាតិប្រចាំឆ្នាំ កម្ពស់ ១,៥០-២ម គេដាំក្នុងប្រទេសជាច្រើននៃមជ្ឈិមបូព៌ាប្រទេស និងបូព៌ាប្រទេស។ ឥណ្ឌូចិន អាភៀនមាន ដាំលើភ្នំខ្ពស់ៗ នៃប្រទេស លាវ និងវៀតណាម និងកណ្តាល។ គេកាត់ផ្លែខ្ចីៗ យកហាលឱ្យស្ងួត ធ្វើជាអាភៀនជក់ជាថ្នាំប្រវឹង ដោយខ្មែរខ្លះ និងចិនជាច្រើនក្នុងប្រទេសខ្មែរជំនាន់មុន។ អាភៀនមានធាតិអាល់កាលូអ៊ីត ចំនួនម្ភៃ ដែលមានម័រហ្វ៊ីន មួយភាគប្រហែល ១៥% ។ ម័រហ្វ៊ីនជាឱសថ សម្រាប់ធ្វើឱ្យស្ពឹក។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖