Posted on Leave a comment

តើពាក្យ «អាភា» មានន័យដូចម្ដេច ?


អាភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. វិភា ) រស្មី, ពន្លឺរស្មី ។ អាភាករ (សំ. វិភាករ) ព្រះអាទិត្យ ។ អាភាមណ្ឌល មណ្ឌលរស្មី ។ ល ។ ព. កា. ប្រៀបធៀប អាភា ថា
ឧទាហរណ៍៖ ពន្លឺប្រាជ្ញា ព្រះពុទ្ធហៅថា ពន្លឺឧត្តម ហៅបញ្ញាភា មិនដែលច្រឡំ ពន្លឺតូចធំ ប្រៀបផ្ទឹមពុំបាន ។ ពន្លឺអាទិត្យ ផ្សាយធំពេកពិត ពុំអាចរុញច្រាន នូវទោសនិងទុក្ខ ឲ្យឃ្លាតចាកប្រាណ ឲ្យសត្វផងបាន ក្ដីសុខស្ងប់ឡើយ ។ ពន្លឺប្រាជ្ញា មានមុខមុតថ្លា កាត់ទុក្ខឲ្យស្បើយ បង្កើតក្ដីសុខ ស្រណុកកន្តើយ នាំសត្វដល់ត្រើយ គឺក្ដីសុខស្ងប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply