Posted on Leave a comment

តើពាក្យ «អាភរណៈ» មានន័យដូចម្ដេច ?


អាភរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាភរណ) គ្រឿងប្រដាប់កាយ, អលង្ករណ៍, អលង្ការ។
ឧទាហរណ៍៖ ស្អិតស្អាងរាងកាយដោយអាភរណៈដ៏រុងរឿង ។

                       ខ្មែរប្រើតាមសម័យនិយមហៅគ្រឿងឥស្សរិយយសឬគ្រឿងតម្កើងកិត្តិយស (មេដាយ) ថា អាភរណៈ ដែរ។
ឧទាហរណ៍៖ អាភរណៈអស្សឫទ្ធិ, អាភរណៈសេនា; មុនីសារាភរណៈ ឬ មុនីសារាភរណ៍ ។ (ព. កា. )

                      អម្ពរស្អាតស្អំ មានអាភរណ៍ផ្សំ ថែមផងរូបប្រាណ សមនឹងយសស័ក្តិ អន័គ្ឃថ្កើនថ្កាន អ្នកផងរាប់អាន បានពេញមុខមាត់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply