អាប័ទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាបទ៑ ឬ សំ. បា. អាបទា) គ្រោះកាច; អន្តរាយ; វិបត្តិ។
ឧទាហរណ៍៖ ប្រទះលើអាប័ទ ។ សម្រាប់ប្រើជាពាក្យកាព្យដោយកវីត្រូវការប្រើ, ដូចកាព្យថា : នៅស្ងៀមស្ងាត់ៗ ស្រាប់តែអាប័ទ កើតឡើងភ្លាមៗ នាំឲ្យវាក់វិន ទាក់ទិនទីមទាម គ្រោះកាចគំរាម ឲ្យបង់ធនធាន ។ គឺអាបទា ទោះខ្លួនមានគ្នា ក៏ជួយពុំបាន ព្រោះកម្មអាក្រក់ មកឆ្មក់រុញច្រាន ភិតភ័យឥតស្រាន្ត រហាមរងទុក្ខ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖