អាប់ប៉ត្រាប់
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអួអាប់; ប្រឡាក់ប្រឡូស, ព្រលូស, កខ្វក់។
ឧទាហរណ៍៖ គ្រឿងស្លៀកពាក់អាប់ប៉ត្រាប់, មនុស្សអាប់ប៉ត្រាប់, កន្លែងអាប់ប៉ត្រាប់ ។
ប្រើជា កិ. វិ. ផងក៏បាន។
ឧទាហរណ៍៖ ស្លៀកពាក់អាប់ប៉ត្រាប់ បង្អាប់ខ្លួននិងជាតិឯង ។ (ព. កា. ) : ស្លៀកពាក់អាប់ប៉ត្រាប់ ខុសទម្លាប់គេនិយម នាំឲ្យអ្នកតូចធំ ជាតិជាមួយអាប់ឱនផង ។ (ម. ព. អាប់ គុ. ទៀតផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖