Posted on Leave a comment

តើពាក្យ «អាប់ចុន» មានន័យដូចម្ដេច ?


អាប់ចុន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. អ័បចន, ល. អ័បចន អ. ថ. អាប់ចុន) ដែលទាល់គំនិត, ទាល់ផ្លូវទាល់ដំណើរ; តោកយ៉ាក, ដុនដាប; ទន់ថយ, ខ្សោយអំណាច, ខ្សោយអានុភាព។
ឧទាហរណ៍៖ ស្រុកអាប់ចុន, ប្រទេសអាប់ចុន, ធ្លាក់ខ្លួនទៅជាមនុស្សអាប់ចុន ។

                     សម្រាប់ប្រើក្នុងកាព្យជាង តាមចំនួនកាព្យដែលមានសម្ផស្សចាប់ចួនតាមដំណើរសេចក្ដីកវីក៏យល់ថាគួរប្រើ, ដូចជា កាលខ្លួនមានបុណ្យ ពុំស្គាល់អាប់ចុន ស្រវឹងថ្កើងថ្កាន លុះដល់ធ្លាក់ខ្លួន អស់យសធនធាន ទើបភ្ញាក់វិញ្ញាណ ស្គាល់ភាពអាប់ចុន ។ ឥតគេរាប់អាន ព្រោះកម្មរុញច្រាន ឲ្យអស់ស័ក្ដិបុណ្យ ខំប្រឹងរិះរក ប៉ប៉ះប៉ប៉ុន តាមភាពអាប់ចុន ផ្សងបុណ្យព្រេងចាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply