Posted on Leave a comment

តើពាក្យ «អាបោ» មានន័យដូចម្ដេច ?


អាបោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាប; សំ. អាបស៑; កាលបើរួមភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនប្រើជា អាបោ ) ទឹក ។ អាបោកសិណ កសិណកម្មដ្ឋានដែលយោគីសម្លឹងទឹកជាអារម្មណ៍ រំពឹងថា “ទឹកៗ…” ដើម្បីឲ្យមូលចិត្តស្លុងស៊ប់ទៅរកសមាធិ ។ អាបោទេព ទេវតាឈ្មោះ អាបោ គឺព្រហ្មដែលកាលនៅជាមនុស្ស បានចម្រើនអាបោកសិណ ។ អាបោធាតុ ធាតុទឹក គឺធាតុរាវៗ ដែលរាប់បញ្ចូលក្នុងធាតុ ៤ យ៉ាង ឬ ៥ យ៉ាងគឺ បឋវីធាតុ ធាតុដី, អាបោធាតុ ធាតុទឹក, តេជោធាតុ ធាតុភ្លើង, វាយោធាតុ ធាតុខ្យល់; អាកាសធាតុ ធាតុអាកាស ។ អាបោម័យ ដែលសុទ្ធតែទឹក ។ អាបោមាត្រា មាត្រាស្ទង់ទឹក, រង្វាស់ស្ទង់ទឹក; គ្រឿងស្ទង់ទឹក ។ អាបោសំសដ្ឋ (— ស័ង-សាត់) ឬ — សំសដ្ឋៈ (— ស័ង-សាត់-ឋៈ) ដែលលាយទឹក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply