អានាបាណ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < អាន “ខ្យល់ដង្ហើមចេញ” + អាបាណ “ខ្យល់ដង្ហើមចូល”) ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល ។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) “ខ្យល់ដង្ហើមចូល”, អាបាណ (= បស្សាស) “ខ្យល់ដង្ហើមចេញ” ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា “ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ. ថ. —ន៉ាប៉ា”) ។ ឈ្មោះកម្មដ្ឋានមួយយ៉ាង (ក្នុងពួកអនុស្សតិកម្មដ្ឋាន ១០) ប្រើវិធីរាប់ខ្យល់ដង្ហើមចេញចូល
ឧទាហរណ៍៖ ចម្រើនអានាបា ឬ អានាប្រាណ ។
ខ្មែរប្រើពាក្យនេះជាឈ្មោះវិធីស្មិងស្មាធិ៍មួយយ៉ាង (ខាងផ្លូវឆ្វេងក្រៅពីបែបកម្មដ្ឋាន) ប្រើវិធីភាវនារាប់ខ្យល់ដង្ហើមដែរ
ឧទាហរណ៍៖ ចេះអានាប្រាណ, បែកអានាប្រាណទៅជាខូចស្មារតី ។ (ច្រើនមានតែពីក្នុងបុរាណសម័យ) ។
អានាបាណស្សតិ ឬ អានាបាណស្សតិកម្មដ្ឋាន (—ប៉ាណ័ស-សៈ—) កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ (ហៅកាត់ខ្លីត្រឹមតែ អានាបា ក៏បានដែរ
ឧទាហរណ៍៖ រៀនអានាបា)
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖