Posted on Leave a comment

តើពាក្យ «អាន» មានន័យដូចម្ដេច ?


អាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលថាតាមអក្សរ។
ឧទាហរណ៍៖ អានបាលី, អានសំបុត្រ ។

                     សំលៀង, សំលៀងឲ្យមុត (ប្រើចំពោះតែដាវនិងព្រះខ័នឬលំពែង)។

ឧទាហរណ៍៖ អានដាវ, អានព្រះខ័ន (អានព្រះខ័ឌ្គ) គឺសំលៀងដាវឬព្រះខ័ន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែបសេះ (ច្រើនហៅកែបដែលធ្វើដោយស្បែកឬក្នុងសម័យបុរាណហៅកែបដែលធ្វើដោយឈើ គឺលុងសាច់ឈើស្រាលៗធ្វើ)។
ឧទាហរណ៍៖ អានសេះ (ស. ល. ហៅកែបសេះគ្រប់បែបថា អាន ដូចគ្នា) ។

                      (សំ. បា. ) ខ្យល់ដកដង្ហើមចេញ, ដង្ហើមចេញ, អស្សាសៈ (ជាគូគ្នានឹង អាបាណ “ខ្យល់ដកដង្ហើមចូល”, បស្សាសៈ; អានាបាណ ( < អាន + អាបាណ) “ដង្ហើមចេញនិងដង្ហើមចូល”; ហៅ អានាប្រាណ ក៏បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply