Posted on Leave a comment

តើពាក្យ «អាធ័ម» មានន័យដូចម្ដេច ?


អាធ័ម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. អាធម) ដែលពេញ, ពោរពេញ, ដែលហើមឡើង, ប៉ោងឡើង ។ ខ្មែរប្រើសំដៅសេចក្ដីថា “ពោរពេញដោយសេចក្ដីទុក្ខ” ប្រើផ្សំជាមួយនឹងពាក្យ អាណោច ជា អាណោចអាធ័ម ស្រងោចលន្លោចចិត្ត ពោរពេញដោយសេចក្ដីទុក្ខឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង។
ឧទាហរណ៍៖ កើតទុក្ខអាណោចអាធ័ម (ម. ព. អាធម្ម ទៀតផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply