អាទីនព
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាទីនវ) ទោស; ដំណើរទាក់ទងដោយសេចក្ដីទុក្ខព្រួយឬដោយអំពល់, គ្រឿងអំពល់។
ឧទាហរណ៍៖ រូបរាងកាយនៃសព្វសត្វសុទ្ធសឹងតែប្រកបដោយអាទីនព ។
អាទីនវការណ៍ ហេតុឬដំណើរនៃអាទីនព ។ អាទីនវភាព ភាពនៃអាទីនព ។ អាទីនវសញ្ញា សេចក្ដីសម្គាល់ឃើញថាជាអាទីនព ។ អាទីនវានុបស្សី (—ប៉័ស-សី; បា < អាទីនវ + អនុបស្សី “អ្នកឃើញរឿយៗ; អ្នកឃើញតាម”) អ្នកដែលតែងតែពិចារណាឃើញរូបកាយថាជាទោស (បើស្ត្រីជា អាទីនវានុបស្សិនី) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖