Posted on Leave a comment

តើពាក្យ «អាត្មោបជីវិន» មានន័យដូចម្ដេច ?


អាត្មោបជីវិន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < អាត្មន៑ “ខ្លួន; ចិត្ត” + ឧបជីវិន៑ “អ្នកចិញ្ចឹមជីវិត”; បា. អត្តូបជីវី < អត្ត + ឧបជីវី ) អ្នកចិញ្ចឹមជីវិតដោយអាស្រ័យកម្លាំងខ្លួន។
ឧទាហរណ៍៖ សព្វថ្ងៃ ខ្ញុំជាអាត្មោបជីវិន ឥតមានពឹងផ្អែកផ្ដែកកម្លាំងលើអ្នកណាទេ; បើស្ត្រីជា អាត្មោបជីវិនី (ប្រើជា អត្តូបជីវី, អត្តូបជីវិនី ក៏បាន, អ. ថ. ––ប៉ៈ––) ( ព. កា. ) : អាត្មោបជីវិន ជាអ្នកប៉ិនខាងរកស៊ី ទោះបីនឿយវក់វី ក៏ពុំដែលត្អូញមួយម៉ាត់ ។ ជាជនចេះខំប្រឹង មិនតម្អឹងខ្លាចវិបត្តិ ធ្លាក់ត្រូវហើយកម្ចាត់ នូវទ្រព្យធនឲ្យហិនហោច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply