អាណោច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រងោចលន្លោចចិត្ត; នឹកអាណិតខ្លោចចិត្ត។
ឧទាហរណ៍៖ អាណោចចិត្ត ។ (ព. កា. ) : នឹកឃើញចេះតែអាណោចចិត្ត ព្រោះដ្បិតធ្លាប់រាប់អានគ្នាមក ឥឡូវពុំដឹងជាទៅជ្រក សំណាក់អាស្រ័យនៅទីណា?__ ឃ្លាតបាត់ទៅហើយតើធ្វើម្ដេច បើលេចដំណឹងខ្លះទៅរ៉ា នឹងបានលៃលកតាមរកគ្នា ឥឡូវទៅជាទាល់គំនិត ។
គុ. ដែលស្រងោចលន្លោចក្រៃពេក។
ឧទាហរណ៍៖ ចិត្តអាណោច ។
អាណោចអាធ័ម ស្រងោចលន្លោចចិត្តពោរពេញដោយទុក្ខ ឬចង្អៀតចិត្តណែនតឹងស្ទើរប្រេះទ្រូង។
ឧទាហរណ៍៖ នឹកអាណោចអាធ័មពុំស្រាក ។
ប្រើជា អាធម្ម ក៏មាន, ប៉ុន្តែសព្ទទាំង ២ នេះ មានសេចក្ដីផ្សេងគ្នា គឺ អាធ័ម “ដែលពេញ, ដែលពោរពេញ; ដែលហើមឡើង, ប៉ោងឡើង”; អាធម្ម “ដែលមិនត្រូវត្រង់ផ្លូវធម៌, មិនប្រកបដោយធម៌, មិនតាមយុត្តិធម៌”។
ឧទាហរណ៍៖ អាណោចអាធម្ម ស្រងោចលន្លោចចិត្ត ប៉ុន្តែមិនត្រូវចំពោះត្រង់ អនិច្ចំ ទុក្ខំ អនត្តា (ម. ព. អាធ័ម និង អាធម្ម ទៀតផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖