Posted on Leave a comment

តើពាក្យ «អាណិកជន» មានន័យដូចម្ដេច ?


អាណិកជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អាណា + ណិក > ឥក + ជន) ជនដែលនៅក្នុងអំណាចគេ, ជនអ្នកនៅក្រោមអំណាចនៃបុគ្គលដទៃ; ជនជាតិនានាដែលនៅអាស្រ័យប្រកបមុខរបរក្នុងប្រទេសដទៃ។
ឧទាហរណ៍៖ ពួកអាណិកជនជាតិចិននៅប្រទេសកម្ពុជា; កុងស៊ុលការពារអាណិកជនរបស់ខ្លួន ។ (ព. កា. ) : អាណិកជន ទោះបីមានធន-ទ្រព្យច្រើនត្រឹមណា មកនៅក្នុងរដ្ឋ ដទៃនានា ត្រូវស្ដាប់បញ្ជា តាមច្បាប់រដ្ឋនោះ ។

                      ជនបរទេសដែលមកនៅប្រកបមុខរបរក្នុងប្រទេសដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply