អាណាប័កជំនួស
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មន្រ្តីរាជការ ដែលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិបានជ្រើសតាំង ដើម្បីផ្ទេរសិទ្ធិ ឬជំនួសខ្លួន ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈ ក្នុងពេលអាណាប័កដើមខ្សែ ឬអាណាប័កផ្ទេរសិទ្ធិអវត្តមានពីការងារ ឬមានធុរៈ។ ២. អាណាប័កដើមខ្សែ ឬអាណាប័កតាមការប្រទានសិទ្ធិ អាចមានអ្នកជំនួសបាន ដោយប្រគល់សិទ្ធិទៅឱ្យមន្រ្តីរាជការណាម្នាក់ (ឬពីរនាក់តាមការចាំបាច់) ដែលមានការទទួលខុសត្រូវខ្ពស់ និងមានសមត្ថ- ភាពផ្នែកហិរញ្ញវត្ថុ ហើយដែលស្ថិតនៅក្នុងអំណាច (មានទំនុកចិត្ត) របស់ខ្លួនឱ្យចុះហត្ថលេខាជំនួសក្នុងករណីដែលអាណាប័កដើមខ្សែ ឬអាណាប័កតាមការប្រទានសិទ្ធិ អវត្តមាន ឬមានធុរៈ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖