Posted on Leave a comment

តើពាក្យ «អាណានិគម» មានន័យដូចម្ដេច ?


អាណានិគម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាមន័យដើម ពាក្យនេះបានសេចក្តីថា ការលើកគ្នាចាកចោលស្រុកកំណើត ទៅតាំងលំនៅឋានក្នុងប្រទេសដទៃ ឬដែនដីដែលប្រជាជាតិណាមួយរៀបចំកាន់កាប់ នៅប្រទេសដទៃ ហើយភ្ជាប់ទៅជាមួយនឹងមាតុប្រទេស តាមបទនយោបាយសេដ្ឋកិច្ច គេចែកអាណានិគមជាប្រាំបីប្រភេទគឺ ១- អាណានិគម ជាទីតាំងលំនៅ ដូចយ៉ាងប្រទេសអាល់ហ្សេរ៉ី ដែលជនជាតិបារាំងយកប្រាក់ទៅប្រកបការផង ទៅតាំងលំនៅយ៉ាងខ្ជាប់ខ្ជួនហើយបន្តពូជកូនចៅទាល់តែទៅជាស្រុកកំណើត ២- អាណានិគមអាជីវកម្ម ដែលជនបរទេសនាំប្រាក់ ទៅប្រកបការ ហើយយកកម្លាំងអ្នកស្រុកមកប្រើ ដើម្បីយកផលបញ្ជូនទៅមាតុប្រទេសរបស់ ខ្លួន​ ៣- អាណានិគមរោបនីយកម្ម ដែលបរទេសគ្រាន់តែយកប្រាក់មកចាប់ដីធ្វើរបរកសិកម្ម ហើយ យកផលបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ ៤- អាណានិគមពាណិជ្ជកម្ម ដែលជនបរទេស មកគ្រាន់តែតាំងទីធ្វើរបរជំនួញប៉ុណ្ណោះ ៥- អាណានិគម ជាទីតាំងស្ថានទ័ព ។

                     ប្រទេស ឬតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយប្រទេសផ្សេងមួយទៀតដែលមានអំណាចខ្លាំងជាង។
ឧទាហរណ៍៖ ប្រទេសកម្ពុជាធ្លាប់ជាអាណានិគមរបស់ប្រទេសបារាំងពីឆ្នាំ១៨៨៤ ដល់ឆ្នាំ ១៩៥៣។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply