Posted on Leave a comment

តើពាក្យ «អាណត្តិ» មានន័យដូចម្ដេច ?


អាណត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ; សំ. អាជ្ញប្តិ) ពាក្យបង្គាប់, សេចក្ដីបង្គាប់, ខបង្គាប់; គ្រឿងសម្គាល់ ឬចំណាំ។
ឧទាហរណ៍៖ ធ្វើតាមអាណត្តិ, ប្រតិបត្តិតាមអាណត្តិ ។

                       ការមត់គ្នា, ការណាត់គ្នា; ការសន្យាគ្នា, ប្ដេជ្ញា។
ឧទាហរណ៍៖ ត្រូវចូលកាន់ទីប្រជុំតាមអាណត្តិ ។

                      សារលិខិតដែលបុគ្គលណាមួយ ប្រគល់សិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដទៃ ដើម្បីបំពេញកិច្ចការក្នុងនាមរបស់ខ្លួន; លិខិតបង្គាប់ដល់អ្នកកាន់កាប់ប្រាក់ឲ្យបើកប្រាក់តាមចំនួនដែលមានចុះនៅលើលិខិតនោះឲ្យទៅសាមីជន រួចហើយត្រូវឲ្យរក្សាទុកជាព័ស្តុតាងនៃសេចក្ដីបង្គាប់ (លិខិតបើកប្រាក់); មុខងារនិងកាតព្វកិច្ចដែលបណ្ដារាស្រ្តប្រគល់ឲ្យទៅបុគ្គលណាមួយ ដើម្បីធ្វើការជាតំណាងខ្លួនក្នុងការគ្រប់គ្រងរដ្ឋ (បារ. Mandat) ។ ក្នុងវេយ្យាករណ៍ អាណត្តិ ថា “សេចក្ដីបង្គាប់” ប្រើពាក្យថា “ចូរ—, ចូរ—ចុះ, —ចុះ”
ឧទាហរណ៍៖ អ្នកទាំងឡាយចូរខំប្រឹងរៀន! , ចូរគោរពកោតក្រែងអ្នកមានគុណ! ; ចូរនាំគ្នាទៅចុះ! ; ហ៏, យកចុះ! ។

                      អាណត្តិកម្ម ការធ្វើអាណត្តិ ។ អាណត្តិការណ៍ ហេតុឬដំណើរនៃអាណត្តិ ។ អាណត្តិកិរិយា កិរិយាសព្ទប្រាប់សេក្ដីបង្គាប់ (ព. វ. ) ។ អាណត្តិភាព ភាវៈនៃអាណត្តិ ។ អាណត្តិលក្ខណៈ ឬ —លក្ខណ៍ លក្ខណៈនៃអាណត្តិ ។ អាណត្តិវាចា, —វាទ ឬ —ពាក្យ សម្ដីបង្គាប់; សម្ដីមត់ឬណាត់គ្នា ។ អាណត្តិសញ្ញា សញ្ញាតាមដំណើរដែលបានមត់ឬណាត់គ្នារួចហើយ; គ្រឿងសម្គាល់ឲ្យដឹងតាមដំណើរដែលបានប្រាប់ ឬបង្គាប់រួចហើយ (មានលក្ខណៈឬទំនងថាដូច្នោះៗ) ។ អាណត្តិសព្ទ សូរស្គរឬត្រែជាដើមប្រាប់អាណត្តិសញ្ញា ។ ល ។
សារលិខិតដែលជនណាមួយ បង្អោនសិទ្ធិរបស់ខ្លួនឱ្យទៅអ្នកដទៃ លិខិតបង្គាប់ដល់អ្នកថែរក្សាប្រាក់​ ឱ្យបើកប្រាក់តាមចំនួន ដូចមានចុះនៅលើឱ្យទៅសាមីខ្លួន ហើយឱ្យរក្សាទុកជាពស្តុតាង នៃសេចក្តីបង្គាប់ មុខងារនឹងកាតព្វកិច្ចដែលប្រជារាស្រ្តបង្អោនទៅឱ្យជនណាម្នាក់ ដើម្បីជាតំណាងខ្លួនក្នុងការគ្រប់គ្រងប្រទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply