Posted on Leave a comment

តើពាក្យ «អាឍ្យចរ» មានន័យដូចម្ដេច ?


អាឍ្យចរ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. ) ដែលធ្លាប់មានទ្រព្យស្ដុកស្ដម្ភពីដើមមក គឺដែលធ្លាប់តែមានទ្រព្យស្ដុកស្ដម្ភមាំមួនច្រើនតំណមកហើយ។
ឧទាហរណ៍៖ ត្រកូលអាឍ្យចរ, ពួជពង្សអាឍ្យចរ ។ ព. កា. ថា : ពូជអាឍ្យចរ ជាផៅបវរ តាំងពីដូនតា ជួនតាំងពីទួត ពីលួតពីលា សឹងមានចរិយា ប្រព្រឹត្តត្រឹមត្រូវ ។ ពូជខ្ពង់ខ្ពស់ថ្កើង ទោះបីបានឡើង យសស័ក្តិម្ដេចកូវ ពុំដែលចើងម៉ើង ពព្រើតខុសផ្លូវ ច្រើនកាន់ត្រឹមត្រូវ គួរយកតម្រាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply