Posted on Leave a comment

តើពាក្យ «អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន» មានន័យដូចម្ដេច ?


អាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. សកម្មភាពពាណិជ្ជកម្មដែលអតិថិជនធើ្វអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួន ជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ២. រួមមាន៖ ▪ខ្នាតតូច៖ ត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល ▪ខ្នាតមធ្យម៖ ត្រូវមានដើមទុនលើសពី ៤០ លានរៀល ដល់ ២០០ លានរៀល ▪ខ្នាតធំ (កម្រិត១)៖ ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៨០០ លានរៀល ▪ខ្នាតធំ (កម្រិត២)៖ ត្រូវមានដើមទុនលើសពី ៨០០ លានរៀល ឡើងទៅ។ រាល់ការបន្ថែម ឬបន្ថយដើមទុនអាជីវកម្មខាងលើ ត្រូវមានការអនុញ្ញាតពីក្រសួង/មន្ទីរជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply