Posted on Leave a comment

តើពាក្យ «អាជីព» មានន័យដូចម្ដេច ?


អាជីព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អាជីវ, ខ្មែរប្រើផ្លាស់ វ ជា ព > អាជីព) ដំណើរនៅមានជីវិត, ការនៅរស់; ការចិញ្ចឹមជីវិត, ដំណើរធ្វើការរបរចិញ្ចឹមជីវិត។
ឧទាហរណ៍៖ គាត់មានការលក់ដូរជាអាជីពរបស់គាត់, អ្នករកស៊ីដោយការបំបាត់ប្រវ័ញ្ចន៍ ឈ្មោះថាអ្នកមានអាជីវៈមិនបរិសុទ្ធ (មិច្ឆាជីវៈ)

                    អាជីវកម្ម ការប្រកបមុខរបរចិញ្ចឹមជីវិត; ការចាត់ចែងធ្វើយកផលពីដំណាំ, ពីឈើព្រៃ, ពីព្រះធរណីជាដើម; ទីដីដែលគេប្រកបធ្វើការយកផលនោះៗ។
ឧទាហរណ៍៖ ប្រកបអាជីវកម្មខាងព្រៃឈើ ។

                    អាជីវករ ជនអ្នកប្រកបអាជីវកម្ម ។ អាជីវបារិសុទ្ធិ (—ប៉ា—) សេចក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ ។ អាជីវបារិសុទ្ធិសីល (—ប៉ា—) សីលរបស់បព្វជិតអ្នកមានសេក្ដីបរិសុទ្ធព្រោះការចិញ្ចឹមជីវិតត្រឹមត្រូវ (ម. ព. ចតុប្បារិសុទ្ធិសីល ផង) ។ អាជីវប្បវុត្តិ (—វ័ប-ប៉ៈ—) ឬ អាជីវប្រព្រឹត្តិ (សំ. —ប្រវ្ឫត្តិ) ដំណើរប្រព្រឹត្តទៅនៃជីវិត ឬមុខការរបរសម្រាប់ចិញ្ចឹមជីវិត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply