អាចម៍ផ្កាយ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្រួសមូលៗ ឬសណ្ឋានផ្សេងក៏មានខ្លះ សាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ។
ឧទាហរណ៍៖ ក្រួសអាចម៍ផ្កាយ (ពាក្យក្រាបទូលក្សត្រិយ៍ថា ក្រួសមូលផ្កាយ) ។
ពន្លឺតូចដែលធ្លាក់រ៉ុយឬរតាយៗ ពីផ្ទៃអាកាសខាងលើចុះមកហើយបាត់ទៅវិញ មានសណ្ឋានស្រដៀងនឹងពន្លឺកាំជ្រួចយ៉ាងតូចដែលធ្លាក់ចុះមកខាងក្រោមវិញ។
ឧទាហរណ៍៖ យប់មិញខ្ញុំឃើញអាចម៍ផ្កាយធ្លាក់ចុះត្រង់ផ្ទះអ្នក, ខ្ញុំនឹកថាអ្នកមុខជានឹងបានកូន (បើធ្លាក់មកធំបន្តិច ច្រើនហៅ ទេពច្យុត) ។
ឧក្កាបាត បំណែកខនិជ ដែលធ្លាក់ចាកអាកាសមក ច្រើនមើលឃើញតែនៅពេលយប់ងងឹត។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖