Posted on Leave a comment

តើពាក្យ «អាង» មានន័យដូចម្ដេច ?


អាង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង។
ឧទាហរណ៍៖ អាងមានចំណេះ, អាងច្បាប់; អាងសាក្សី, អាងចៅហ្វាយនាយ ។

                     អ្នកខ្លះប្រើពាក្យ អាង នេះជា ន. ក៏មាន។

ឧទាហរណ៍៖ ការណ៍នេះពិតណាស់ សឹងមានអាង, មានមាត្រាច្បាប់ជាអាង ។តាមការណ៍ពិត,អាង ជា កិ. សំអាង ជា ន. គួរប្រើថា ការណ៍នេះពិតណាស់ សឹងមានសំអាង,មានមាត្រាច្បាប់ជាសំអាង ដូច្នេះវិញទើបពេញជាត្រឹមត្រូវ ។

                      សំអាង ន. “ការអាង” និង សម្អាង ន. “គ្រឿងស្អិតស្អាង” ទាំងពីរពាក្យនេះ មានអត្ថន័យផ្សេងគ្នាគួរប្រយ័ត្នដែរ កុំសរសេរឲ្យដូចគ្នា ។ អួតអាង (មើលក្នុងពាក្យ អួត ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាងមាឌរាក់ (ប៉ុន្តែខ្ពស់ជាងផើង) មាត់រីកធំ បាតតូច សម្រាប់ដាក់ទឹក។
ឧទាហរណ៍៖ ទឹកមួយអាងខៀវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply