Posted on Leave a comment

តើពាក្យ «អាគន្តុក» មានន័យដូចម្ដេច ?


អាគន្តុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. —ក) អ្នកដែលទើបមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក។
ឧទាហរណ៍៖ មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ។ វេវ. អាគន្តុ ។

                       អាគន្តុកជន ជនជាអាគន្តុកៈ ។ អាគន្តុកទាន ទានដែលគេឲ្យដល់អាគន្តុកៈ ។ ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ ។ អាគន្តុកប័ដ សំពត់ថែមថ្មី គឺសំពត់ដែលគេដាក់ឬដេរថែមកុំឲ្យខ្វះមិនពេញខ្នាត។
ឧទាហរណ៍៖ កាលបើភិក្ខុដេរចីវរ ខ្វះសាច់សំពត់ត្រូវយកអាគន្តុកប័ដផ្សំ (ព. វិ. ពុ. ) ។ អាគន្តុកប្បដិសណ្ឋារ ឬ អាគន្តុកប្បដិសណ្ឋារៈ ការទទួលរាក់ទាក់ចំពោះអាគន្តុកៈ ។ អាគន្តុកភត្ត ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ ។ អាគន្តុកភិក្ខុ ភិក្ខុជាអាគន្តុកៈ ។ អាគន្តុកវត្ត វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply