អាក្រោស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. អាក្រោឝ ឬ អាក្រោឝន) ពាក្យគរហា, ពាក្យនិន្ទា; បណ្ដាសា; ពាក្យជេរប្រទេចឮខ្លាំងៗ; ការស្រែកគំហកឬគំរាម, ការសង្ឃកដាក់ ។ ខ្មែរប្រើពាក្យនេះចំពោះការស្រែក (ដោយមានកំហឹងខ្លាំងភ្លេចគិតដល់សេចក្ដីអៀនខ្មាស) ប្រកាសទោសអ្នកដែលឈ្លោះប្រកែកនឹងខ្លួន ឲ្យអ្នកស្រុកភូមិផងរបងជាមួយបានឮរាល់គ្នា។
ឧទាហរណ៍៖ ស្រែកអាក្រោសឲ្យអ្នកស្រុកទុកភូមិឮរាល់គ្នា ។
មួយយ៉ាងទៀត, ប្រើចំពោះការបណ្ដើរមនុស្សមានទោសឲ្យដើរស្រែកប្រកាសទោសកំហុសរបស់ខ្លួនឲ្យសាធារណជនបានឮទួទៅ (ធ្វើជាផ្លូវរាជការ)។
ឧទាហរណ៍៖ បណ្ដើរអាក្រោស (ប្រើតែក្នុងរជ្ជកាលពីដើម) ។
ចួនកាល, ក្មេងដែលប្រហែសឲ្យបែករបស់ស្រួយដូចយ៉ាង ក្អមដី, កែវ, ចានជាដើម, ដើម្បីឲ្យក្មេងនោះរាងចាលចេះប្រុងប្រយ័ត្នមិនប្រហែសឲ្យបែកទៀត, គេយកបំណែកអំបែងនោះ ចងព្យួរនឹងកក្មេងនោះឲ្យវាដើរបីជុំផ្ទះលំនៅ ស្រែកប្រកាសឲ្យគេរាល់គ្នាឮថា អាក្រោសអើយ ខ្ញុំឲ្យបែកក្អម!… (ការផ្ចាលទោសបែបនេះលើសលុបណាស់, អ្នកដែលធ្លាប់ប្រកាន់ធ្វើ គួរលើកលែងធ្វើតទៅ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖