អាកូល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីវឹកវរ; ដំណើរសុកមម៉ុក; ដំណើរច្របូកច្របល់; ពួក, បន។
ឧទាហរណ៍៖ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាកុល (តាមរូបដើមនៃ សំ. បា. ) អ. ថ.— កុល៉ៈ, ដូចជា អាកុលកម្ម អំពើសៅហ្មង, ពុំប្រសើរ ។ អាកុលចិត្ត ចិត្តវិលវល់, ចិត្តសៅហ្មង ។ អាកុលចិន្ដា (—ចិន-ដា) គំនិតវិលវល់; គំនិតតេងតាង ។ អាកុលដ្ឋាន ឬ— ស្ថាន ទីសុកមម៉ុក ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. អាកុល) ដែលច្រឡូកច្រឡំ, ច្របូកច្របល់, អាកិណ្ណ; សៅហ្មង; ដែលវីវរ, វឹកវរ; វិលវល់; សុកមម៉ុក; មិងមាំង, មមិងមមាំង, ស្រឡាំងកាំង; តេងតាង, តតេងតតាង; ដែលខ្វល់ខ្វាយ, ខ្នះខ្នែង។
ឧទាហរណ៍៖ អំពើអាកូល អំពើច្របូកច្របល់ (អំពើពុំប្រសើរ) ។ ចិត្តអាកូលដោយបាប ចិត្តច្របូកច្របល់ឬច្រឡូកច្រឡំដោយបាប ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖