Posted on Leave a comment

តើពាក្យ «អហិត» មានន័យដូចម្ដេច ?


អហិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមិនមែនជាផលប្រយោជន៍ឬមិនមែនជាការទំនុកបម្រុង; សត្រូវ ។ ព. ផ្ទ. ហិត ។ អហិតករ ឬ ––ការកៈ, ––ការី អ្នកដែលធ្វើអំពើឥតផលប្រយោជន៍ឬអ្នកដែលធ្វើឲ្យឥតផលប្រយោជន៍; បើស្រ្តីជា អហិតការិកា ឬ ––ការិនី (ព. ផ្ទ. ហិតករ, ––ការកៈ, ––ការី; ហិតការិកា, ––ការិនី ) ។ អហិតកម្ម អំពើឥតផលប្រយោជន៍ ( ព. ផ្ទ. ហិតកម្ម ) ។ អហិតប្រឹថពី ដីឥតផលប្រយោជន៍ គឺដីដែលធ្វើរបរអ្វីពុំកើត ( ព. ផ្ទ. ហិតប្រឹថពី ) ។ អហិតពាក្យ ឬ ––វាចា, ––វាទ សម្ដីឥតផលប្រយោជន៍ ( ព. ផ្ទ. ហិតពាក្យ, ––វាចា,––វាទ) ។ អហិតវាទិន ឬ ––វាទី អ្នកដែលច្រើនតែនិយាយសម្ដីឥតផលប្រយោជន៍; បើស្ត្រីជា អហិតវាទិនី ( ព. ផ្ទ. ហិតវាទិន ឬ ––វាទី; ហិតវាទិនី ) ។ អហិតានុគ្រោះ ( សំ. អហិត + អនុគ្រហ ; បា. អហិត + អនុគ្គហ ) អនុគ្រោះដោយការឥតផលប្រយោជន៍ ( ព. ផ្ទ. ហិតានុគ្រោះ ) ។ អហិតេសី ( បា. < អហិត + ឯសី “អ្នកស្វែងរក, អ្នកត្រូវការរក” ; សំ. អហិតៃឞិន៑ < អហិត + ឯឞិន ) អ្នកស្វែងរកឬត្រូវការរកតែអំពើឥតផលប្រយោជន៍; បើស្រ្តីជា អហិតេសិនី (ព. ផ្ទ. ហិតេសី; ហិតេសិនី)។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ដែលឥតផលប្រយោជន៍; ដែលមិនមែនជាការទំនុកបម្រុងឬផ្ចុងផ្តើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply