Posted on Leave a comment

តើពាក្យ «អហិ» មានន័យដូចម្ដេច ?


អហិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ពស់ ។ អហិតុណ្ឌិក ហ្មពស់ (អ្នកចាប់ពស់), អាលម្ពាយ ។ អហិទដ្ឋ (––ទ័ត) ដែលត្រូវឬប្រទះពស់ចឹក ។
ឧទាហរណ៍៖ មនុស្សអហិទដ្ឋ; បើស្ត្រីឬមនុស្សច្រើននាក់ជា អហិទដ្ឋា (សម្រាប់ប្រើក្នុងពាក្យកាព្យ)។

                     អហិពិស ពិសពស់, អាសីពិស ។ អហិភ័យ ភ័យអំពីពស់, ការខ្លាចពស់ ។ អហិមន្ត ឬ–– មន្ត្រ អាគមសម្រាប់ស្ដោះផ្លុំបន្សាបពិសពស់ឬមន្តសម្រាប់សូត្រសែកចាប់ពស់ ។ អហិវាតរោគ ឬ អហិវាតករោគ (––តៈរោក ឬ–– តៈកៈរោក) រោគកើតអំពីខ្យល់មានពិសដូចជាពិសពស់ គឺជំងឺខ្យល់ដែលបណ្ដាលឲ្យចុះផងក្អួតផង (ហៅកាត់ខ្លីត្រឹមតែ អហិវាត ឬ រោគអហិវាត, ជំងឺអហិវាត ក៏បាន; ពាក្យធម្មតាច្រើនហៅ អាសន្នរោគ ឬ ជំងឺខ្យល់, ជំងឺខ្យល់ព្យុះ; ព. ព. ហៅ ជំងឺចុះក្អួត ឬ ជំងឺលោកិយ, ជំងឺរំបល់ ប៉ុន្តែពុំគួរប្រើឡើយ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply