អស្ដា
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (សំ. អឞ្ដ; បា. អដ្ឋ) ប្រាំបី (៨) ។ លេខអស្ដា ឬ អស្ដាលេខ លេខ ៨ ។ ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានជាលេខប្រាំបី (៨) សម្រាប់ដាក់លើអក្សរទោលនាំអក្សរនោះឲ្យមានសំឡេងកញ្ឆក់ខ្លីរហ័ស, ដូចជា ក៏បាន, ក៏ដែរ, ក៏ដោយ, ដ៏បវរ, ដ៏ប្រសើរ, ដ៏ហើយដោយមាស, ឰដ៏អាកាស; ហ៏!, ហ៏យកចុះ!, ន៏!, នុ៎ះន៏!, អុញន៏! ជាដើម (ម. ព. លេខអស្ដា ទៀតផង) ។ អស្ដាង្គ (អ័ស-ស្ដាង, បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ស-ស្ដាង-គៈ) អង្គ ៨
ឧទាហរណ៍៖ អស្ដាង្គសីល ឬ អស្ដាង្គិកសីល សីលមានអង្គ ៨ គឺសីលមាន ៨ សិក្ខាបទ (សីល ៨)។
វេវ. អដ្ឋង្គសីល ឬ អដ្ឋង្គិកសីល ។ អស្ដាពីស ម្ភៃប្រាំបី (២៨) ។ អស្ដារ្យសង្ឃ (អ័ស-ស្ដារ-យ៉ៈសង់) អរិយសង្ឃឬអារ្យសង្ឃ ៨ ពួក (ព. ពុ. ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖