អវលោកិតេស្វរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ––ឝ្វរ < អវលោកិត “ដែលប្រមើលមើល” + ឦឝ្វរ “ជាធំ” ; បា. ធៀបនឹង សំ. អវលោកិតិស្សរ ឬ ឱលោកិតិស្សរ) អ្នកដែលជាធំក្នុងការប្រមើលមើលឬពិនិត្យមើលសេចក្តីសុខទុក្ខនិងចរិយារបស់សត្វលោក ។ នាមនៃពោធិសត្វ ដែលពួកពុទ្ធសាសនិកខាងមហាយានសន្មតដោយឧប្បត្ដិកថាជាទេវតាវិសេសមួយអង្គ ជាអ្នកពិនិត្យមើលសុខទុក្ខជាដើម របស់សត្វលោក ក្នុងសាសនានៃព្រះសក្យមុនីគោតម ព្រមទាំងមើលបីបាច់រក្សាសត្វលោកផង (ធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍) ។ គេច្រើនធ្វើមុខ ៤ នៅកំពូលប្រាសាទឬកំពូលចេតិយសម្គាល់ថាជាព្រះភ័ក្ត្រនៃអវលោកិតេស្វរៈ ដើម្បីការពារភយន្តរាយទាំងពួង, ប៉ុន្តែហៅតាមលទ្ធិព្រាហ្មណ៍ថា មុខព្រហ្ម ។ ហៅ អវលោកេស្វរៈ ក៏បាន លោកេស្វរៈ ក៏បាន (ម. ព. នេះក្នុងពាក្យ លោក ន. ទៀតផង)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖