អល់អែកមធ្យម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ១៨.៥-២២.៥ ស.ម.។ ដងខ្លួនពណ៌ប្រផេះ។ ឈ្មោលៈ មានឆ្នូតខ្មៅកាត់ភ្នែក ចំពុះខ្មៅ ចុងខ្នងពណ៌ស។ ញីៈ សំបុរពណ៌ទឹកដោះគោ ចំពុះលឿង។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ជួនកាលមាននៅព្រៃកោងកាងផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖