អល់អែកធំ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៧-៣០ ស.ម.។ មានមាឌធំជាងអល់អែកដទៃ។ ឈ្មោលៈ ពណ៌ប្រផេះទាំងអស់ ចំពុះធំមានឆ្នូតក្រម៉ៅកាត់តាមភ្នែក ផ្នែកគូថពណ៌ស។ ញីៈ ពណ៌ប្រផេះព្រលែតជាងឈ្មោល ផ្នែកពោះពណ៌សដែលមានអង្កន់ស្រាលៗ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃស្រល់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖