អលាភ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. អលាភ) ការឥតលាភ, ការខានបាន, ដំណើរប្រទះលើការខានបាន; ការខាតបង់
ឧទាហរណ៍៖ ប្រទះលើអលាភ ។ ព. ផ្ទ. លាភ ឬ លាភៈ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈលាភៈ, ដូចជា អលាភការណ៍ ឬ —ហេតុ ហេតុដែលនាំឲ្យឥតលាភ, ឲ្យខានបាន, ឲ្យខាតបង់ ។ អលាភបុគ្គល បុគ្គលឥតលាភ ។ អលាភសម័យ សម័យឥតលាភ គឺសម័យដែលមិនប្រទះលើការបាន ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖