Posted on Leave a comment

តើពាក្យ «អលសភាព» មានន័យដូចម្ដេច ?


អលសភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. សំ. < អលស + ភាវ) ភាពនៃបុគ្គលខ្ជិលច្រអូស, អំពើច្រអូស, ការទំរន់ឬកៀចមិនចង់អើពើនឹងកិច្ចការទាំងពួង
ឧទាហរណ៍៖ អលសភាពជាប្រធាននៃសេចក្តីវិនាស ឬ ជាប្រធាននៃការទ័លក្រ។ (ព. កា. ) : អលសភាព ជាភាវៈទាប នាំឲ្យខុសខាត ជិះជាន់ផ្លូវចិត្ត ខូចក្តីឱហាត ព្យាយាមសង្វាត ក៏ឃ្លាតចេញឆ្ងាយ ។ ប្រយោជន៍ផ្លូវលោក ផ្លូវធម៌ក៏ស្ទោក ខូចអន្តរាយ ហេតុនេះគួរជន ប្រុសស្រីទាំងឡាយ កុំបីរាយមាយ គួរមានព្យាយាម ។ ឬមួយបែបទៀតថា : អលសភាព ជាលក្ខណ៍ទន់ទាប ឲ្យទ្រព្យធនខ្សោយ ពុំគួរកូនចៅ បណ្ដែតបណ្ដោយ បើកឱកាសឲ្យ ភាពនេះជាន់ឡើយ ។ ព. ផ្ទ. ឧយ្យាមភាព, វីរិយភាព។

                        ភាពខ្ជិលច្រអូសមិនចង់កម្រើកដៃជើង មិនរវល់អើពើនឹងអ្វី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply