អរូប
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលឥតរូប, ដែលមានតែនាម គឺដែលមានពាក្យហៅប៉ុន្តែឥតរូប ។ បើរៀងភ្ជាប់ពីដើមសព្ទដទៃ អ. ថ. អៈរូប៉ៈ, ដូចជា អរូបធម៌ អ្វីៗដែលមានតែនាមឥតរូប ( នាមធម៌ ) ។ អរូបនាម ( ព. វ. ) នាមសព្ទដែលឥតរូប។
ឧទាហរណ៍៖ ចិត្ត, វិញ្ញាណ, វេទនា, សញ្ញា, សភាព, សេចក្ដី, ចំណង់, បំណង, . . . ជាអរូបនាម ( ព. ផ្ទ. រូបនាម ) ។ អរូបព្រហ្ម ព្រហ្មឥតរូប ( ព. ផ្ទ. រូបព្រហ្ម ) ។ អរូបភព ឬ —លោក លោកជាទីនៅនៃអរូបព្រហ្ម ( ព. ផ្ទ. រូបភព, រូបលោក )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖